ព័ត៌មានជាតិ

ផ្អើលសមត្ថកិច្ចស្រុកអង្គស្នួល ករណីអគ្គិភ័យឆេះរថយន្ត

កណ្តាល: នៅថៃ្ងទី២១ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ១២និង៥០នាទីរសៀល មានករណីអគ្គិភ័យឆេះរថយន្ត (ឆេះក្បាលកាប៊ីនរថយន្ដ៤០ភាគរយ) បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចចេញរថយន្តពន្លត់ ស្ថិតក្នុងភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។

រថយន្តរងគ្រោះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-3215 បើកបរដោយឈ្មោះ អៀន អេច ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំថ្មពេជ្រ ស្រុកកំពង់ថ្ម ខេត្តត្បូងឃ្មំ។

មូលហេតុ៖ បណ្ដាមកពីទុស្សេខ្សែអាគុយ។

សូមបញ្ជាក់៖ ករណីនេះ ប្រើរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យខេត្ត អស់ចំនួន ២គ្រឿង ប្រើទឹក អស់ចំនួន០២គ្រឿង ទើបរលត់ជាស្ថាពរ៕

មតិយោបល់