មានព័ត៌មានជាច្រើនបានចុះផ្សាយថា iPad mini ជំនាន់ថ្មីអាចនឹងត្រូវពន្យារពេលដល់ឆ្នាំ ២០១៤ ប៉ុន្តែនៅពេលនេះ សារព័ត៌មាន Phone Arena បានចុះផ្សាយថា iPad mini ជំនាន់ថ្មីនឹងមានអេក្រង់ Retina Display ហើយចេញនៅចុងឆ្នាំនេះ។
ប្រភពព័ត៌មានខាងលើបានបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPad min អេក្រង់ Retina Display ដែលជាការផ្គត់ផ្គង់របស់ Samsung នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០១៣ ប៉ុន្តែសម្រាប់កាលរិច្ឆេទមិនទាន់ដឹងច្បាស់នោះទេ។
មុននេះ មានព័ត៌មានចុះផ្សាយថា ក្រុមហ៊ុន LG Display និង Sharp ជាអ្នកផ្គត់ផ្គង់បន្ទះអេក្រង់ឲ្យក្រុមហ៊ុន Apple ប៉ុន្តែសម្រាប់តែនៅពេលនេះ បែបជាធ្លាយព័ត៌មាន Samsung ជាអ្នកផ្គត់ផ្គង់ទៅវិញ។
គួរបញ្ជាក់ផងដែរថា នៅមុនពេលដែលក្រុមហ៊ុន Apple និងSamsung កើតមានជម្លោះគឺក្រុមហ៊ុន Samsung ជាអ្នកផ្គត់ផ្គង់ធំជាងគេដល់ Apple ជាពិសេសគឺបន្ទះអេក្រង់ Retina Display នេះតែម្ដង៕
មតិយោបល់