ភ្នំពេញៈ នៅវេលាម៉ោង ៩យប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានបន្លំម៉ូតូសង់ ២គ្រឿង(ស៊េរីឆ្នាំ២០១៨ និងស៊េរីឆ្នាំ២០១៩) ទៅបាត់ ហើយទុកម៉ូតូគប់ជ្រុង ២គ្រឿង នៅកន្លែងកើតហតុ ទីតាំងផ្ញើម៉ូតូក្នុងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ដោយមិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១។
ក្រោយពីកើតហេតុឃើញសមត្ថកិច្ច ចុះទៅធ្វើការសាកសួរ។
សូមបញ្ជាក់៖ មួយរយៈនេះ ក្នុងខណ្ឌមានជ័យសង្កេតឃើញមានករណីជាច្រើនដូចជា ចោរឆក់ ចោរលួច ក្មេងស្ទាវដេញវ៉ៃគ្នាពេញផ្លូវ ពលរដ្ឋសូមណូមពរទៅលោក អធិការទើបតែឡើងកាន់ដំណែងថ្មីឲ្យជួយជម្រុញមន្រ្តីក្រោមឱវាទ របស់លោកមានការល្បាតជាប្រចាំផង កុំឲ្យពលរដ្ឋក្នុងមូលដ្ឋានព្រួយបារម្ភ ពីបញ្ហាខាងលើនេះ រិះគន់ដល់សមត្ថកិច្ច៕
មតិយោបល់