ព័ត៌មានជាតិ

ឥណ្ឌូណេស៊ី ឆ្លងផុតចំណុចកំពូលនៃរលកទី២ កូវីដ-១៩ ហើយ!

 

(ហ្សាការតា)៖ រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បាននិយាយនៅថ្ងៃចន្ទ ទី០២ ខែសីហានេះថាប្រទេសរបស់លោកបានឆ្លងផុត ចំណុចកំពូលនៃរលកទី២ COVID-19 ហើយ។

លោក Budi បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញដូច្នេះថា៖ «យើងបានមើលឃើញហើយថាចំណុចកំពូលនៃរលកទី២ COVID-19 បានដល់ទីបញ្ចប់ ជាពិសេសនៅក្នុងតំបន់ជាច្រើននៃកោះជ្វា…ហើយភាពល្អប្រសើរក៏ចាប់ផ្ដើមត្រឡប់មកវិញបណ្ដើរៗផងដែរ»។

ការឆ្លងរាតត្បាតនៃវីរុសបម្លែងថ្មី Delta បានធ្វើឱ្យឥណ្ឌូណេស៊ីមើលឃើញពីករណីឆ្លងប្រចាំថ្ងៃ ៥៦,៧៥៧ករណី កាលពីថ្ងៃទី១៥ ខែកក្កដា ហើយចំនួនអ្នកឆ្លង ប្រចាំថ្ងៃនេះបានថយចុះមកនៅត្រឹម ៣៣,៨០០នាក់កាលពីសប្ដាហ៍មុន តែអត្រាអ្នកតេស្ដ វិជ្ជមាននៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល។ ឥណ្ឌូណេស៊ីមានអ្នកឆ្លង COVID-19 ច្រើនជាង ៣.៤លាននាក់ ក្នុងនោះស្លាប់ជាង ៩៥,០០០នាក់។ លោក Budi អះអាងថាអ្នកស្លាប់ភាគច្រើន ជាអ្នកមិនទាន់បានចាក់វ៉ាក់សាំង៕

ប្រភព៖ AFP

មតិយោបល់