ព័ត៌មានជាតិ

សេវាកម្មថ្មី លក់គ្រឿងញៀនដល់មុខផ្ទះ ត្រូវសមត្ថកិច្ចដេញជើងទាន់ក្របួចជាប់

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវនគរបាលស្រុកអង្គស្នួលធ្វើការឃាត់ខ្លួន ខណៈដែលមានជនមិនស្គាល់អត្តសញ្ញាណយកថ្នាំញៀនមកលក់ឲ្យដល់មុខផ្ទះ រួចហើយយកថ្នាំញៀនលក់បន្តទៀត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧
នៅចំណុច ផ្ទះជនសង្សយ័នៅភូមិព្រៃពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ ស្រស់ ពេជ្រនី ភេទប្រុស អាយុ២៦ឆ្នាំ ជនៅបច្ចុប្បន្ននៅភូមិព្រៃពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល(ជួញដូរ)។ដកហូតបាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន១៧កញ្ចប់ ធំ២កញ្ចប់ មធ្យម១២កញ្ចប់ តូច ៣កញ្ចប់-ទូរសព្ឌ័ដៃ ២គ្រឿងម៉ាកណូគាអិនចុចពិល,ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះស្រស់ ពេជ្របានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀន នេះពីជនមិនស្គាល់ឈ្មោះ យកមកលក់ឲដល់នៅផ្ទះទិញម្តង តម្លៃ២០០,០០០រ (ម្ភៃមុឺនរៀល)ដើម្បីយកទៅលក់បន្ត ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់