ព័ត៌មានជាតិ

Update៖ សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រីជន​ជាតិចិន​ម្នាក់​ដែល​ជា​អ្នក​ទទួលខុសត្រូវ​អគារ​បាក់​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​

ព្រះ​សីហ​នុ​ៈ យោង​តាម​សេចក្តីរាយការណ៍​ពី​ខេត្ត​ព្រះ​សីហ​នុ​បានអោយ​ដឹង​ថា​ពាក់​ព​ន្ធ័​នឹង​ការ​រលំ​បាក់​សំណង់​អគារ​កំពុង​សាងសង់​កម្ពស់​៧ជាន់​)​ ស្ត្រីជន​ជាតិចិន​មួយ​រូប​ដែល​សមត្ថកិច្ច​អះអាង​ថា​ ជា​អ្នក​ទទួលខុសត្រូវ​សំណង់​អគារ​ដែល​រំ​លំបាក់​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ​ហើយ​នា​ព្រឹក​ថ្ងៃ​២២ ខែ​មិថុនា ឆ្នាំ​២០១៩​នេះ​ ស្រប​ពេល​ដែល​ប្រតិប​ត្តិ​ការ​សង្គ្រោះ​កំពុង​ធ្វើ​បន្ត​តាម​រយៈ​កម្លាំង​សរុប​ច្រើន​រាប់រយ​នាក់​។​
​អភិបាលខេត្ត​ព្រះ​សីហ​នុ​ ដែល​ដឹកនាំ​ផ្ទាល់​ក្នុង​ប្រតិបត្តិការ​នេះ​មាន​ប្រសាសន៍​ថា​ គិត​ត្រឹម​ម៉ោង​១០​កន្លះ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ មាន​ជន​រង​គ្រោះ​ ៣​នាក់​បាន​ស្លាប់​និង ​១៨​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ស្រាល​ ។​

​សូម​បញ្ជាក់​ថា៖​ អគារ​កំពុង​សង់​ថ្មី​ប្រភេទ​ជា​សណ្ឋាគារ​មួយ​កន្លែង​នៅ​ជិត​កន្លែង​លាង​រថយន្ត​អា​រុណ​រះ​ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​ បាន​បាក់​រលំ​ កាលពី​វេលា​ម៉ោង​ជិត​៥​ព្រឹក​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១៩​នេះ​ ដែល​ជា​មហន្តរាយ​លើក​ដំបូង​សម្រាប់​វិ​ស​យ័​សំណង់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ ហើយ​បើ​តាម​មន្ត្រី​ជំនាញ​នានា​ថ្លែង​ថា​ ការ​បាក់​រលំ​នេះ​កើតឡើង​ដោយសារ​បញ្ហា​ប​ច្ចេស​សំណង់​៕

មតិយោបល់