ព័ត៌មានជាតិ

Update៖ គ្រោះធម្មជាតិបង្កឲ្យផ្ទះ ២៤ខ្នង រលំ ទ្រេត និងរបើកដំបូល នៅស្រុកល្វាឯម

កណ្ដាល: កាលពីវេលាម៉ោង ៩និង១០នាទីយប់ មានករណីខ្យល់កន្ត្រាក់លាយឡំភ្លៀង បណ្តាលឲ្យខូចខាតមានដូចខាងក្រោម៖
១-នៅឃុំកោះរះ
-របើកដំបូល១ខ្នង ម្ចាស់ផ្ទះឈ្មោះ សយ សារ៉ាន់ ទំហំ 6m x11m អស់សង្កសី ២២សន្លឹក របើកក្បឿងមណ្ឌលសុខភាពឃុំកោះរះ ចំនួន ១២សន្លឹក ទរទឹកចំនួន១។
២-ឃុំភូមិធំ
-រលំផ្ទះ ១ខ្នងម្ចាស់ផ្ទះឈ្មោះ សុខ ថារី ទំហំ 5 mx4m រលំដល់ដី។
-ឈ្មោះ កែវ ស៊ីម របើកដំបូលអស់សង្កសី១៥ សន្លឹក។
-ឈ្មោះ ឆេង វណ្ណី របើកដំបូលអស់សង្កសី១០ សន្លឹក។
៣-ឃុំ សំបួរ
-ឈ្មោះ ថាន់ ធុល របើកដំបូលអស់៥សន្លឹក
-ឈ្មោះ ណាវ ម៉ោង របើកដំបូលអស់ ៥ សន្លឹក
-ឈ្មោះ សម្បត្តិ ពិសិដ្ឋ របើកដំបូល អស់ ៤ សន្លឹក។
៤-ឃុំបារុង
-ឈ្មោះ ចែម មឺន ទ្រេតផ្ទះ ១ខ្នង4mx5m ធ្វើពីដើមអាកាសខ្យា។
៥-ឃុំថ្មគរ
– ឈ្មោះ វង្ស ពៅ របើកសង្កសី៥សន្លឹក។
៦-ឃុំព្រែករៃ
– រំលំដើមឈើសង្កត់លើផ្ទះ ម្ចាស់ផ្ទះឈ្មោះ ឌក សាវន ខូចខាតធ្ងន់ធ្ងរ។
៧-ឃុំព្រែកឬស្សី
-រលំអាគារសមាគមន៍សុភមង្គលភូមិយើង១ខ្នងទំហំ8x18m សសរថ្ម ប្រក់សង្កសី។
-ឈ្មោះ រួន ម៉ៅ រលំផ្ទះ 5mx6m និងរបើកដំបូល អស់ ៩ខ្នង ស្មើ៩គ្រួសារ។
៨-ឃុំល្វាសរ
របើកដំបូលសាលារៀន ២ខ្នងអស់ក្បឿង ១៣០ សន្លឹក។

សរុបរួម ២៤ខ្នង ក្នុងនោះរលំ ៤ខ្នង ទ្រេត ១ខ្នង របើកដំបូល ១៩ខ្នង៕

មតិយោបល់