ភ្នំពេញៈ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ត្រង់ចំណុចស្តុបផ្សារ៧មរាក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មានករណីរថយន្តមួយគ្រឿងបើកបុក ក្បាលនាគពុះចែកផ្លូវពេញ ហើយព្យាយាមបើករត់គេច។
រថយន្តបង្កម៉ាក ម៉ាស័រដា BT50 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AN-8610 ដោយបុរសម្នាក់ជា បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ មួយក្រុមស្រវឹងជោកជាំ ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបុរស៤ទៅ៥នាក់ បើកបររថយន្តមួយគ្រឿងម៉ាកខាងលើ ក្នុងស្ថានភាពស្រវឹងជោកជាំធ្វើដំណើរពីជើងទៅត្បូងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុរថយន្តបង្កខាងលើ ជ្រុលចង្កូតទៅបុកក្បាលព្រួញ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យវៀចបន្តិច។ ចំណែកឯរថយន្តបង្ករងការខូចខាតក្រពឹតកាងផ្នែកខាងមុខ និងបណ្តាលឲ្យបុរសម្នាក់ដែលរួមដំណើរលើរថយន្ត រងរបួសបែកចិញ្ចើម ហើយភ្លាមៗនោះ ស្រាប់ព្យាយាមបើករត់គេចខ្លួន ចេញពីកន្លែងកើតហេតុបន្តទៅមុខទៀត។ ប៉ុន្តែក៏មានសមត្ថកិច្ចមូលដ្ឋាន ដែលជិះល្បាតឃើញហេតុការណ៍ ធ្វើការជិះម៉ូតូដេញតាមពីក្រោយ រថយន្តបង្ករហូតទៅ ចាប់ស្ទាក់បាននៅត្រង់ចំណុចសួនច្បារក្ដាន់ពីរ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងរាយការណ៍ជូនសមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការនាំយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ជាបន្តទៀត៕
មតិយោបល់