ភ្នំពេញៈ នៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបផ្សារ៧មករា តាមបណ្ដោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មានករណីបុរស៣នាក់បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ។
ដំណើររឿង៖ មុនពេលកើតហេតុ ខណៈពេលដែលមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំង គេឃើញរថយន្តមួយគ្រឿងម៉ាក លុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-6706 ជិះដោយបុរស២នាក់ ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចណុចកើតហេតុ ស្រាប់តែរេចង្កូតបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតក្រពឹតកាង ដាច់កាឡេកង់ធ្វើដំណើរទៅមុខលែងរួច។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះដល់ទីតាំងធ្វើការទាក់ទងទៅជំនាញ ឲ្យចុះមកវាស់វែងស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់៖ ករណីខាងលើនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសទេ៕
មតិយោបល់