Post News Media ព័ត៌មានជាតិ គោយន្តបុកជាមួ...

គោយន្តបុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅសង្រ្គោះ

កំពង់ស្ពឺ: នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ វេលា ម៉ោង៧និង៣៤នាទី លើផ្លូវលំ ចំណុចភូមិផ្តៅពេន ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាក លេខកំពង់ស្ពឺ 1F-2617 បើកបរដោយឈ្មោះ សុខ ធី ភេទប្រុស អាយុ៣៤ឆ្នាំនៅភូមិទឹកល្អក់ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចខាង លើបានបុកគោយន្តពីក្រោយ១គ្រឿងម៉ាកគូបូតា ពណ៌ក្រហម សណ្តោងកន្ទុយរ៉ឺម៉ក អ្នកបើកបរមិនស្គាល់ឈ្មោះ (ចុះរត់បាត់) ដែលកំពុងបើកបរស្របទិសគ្នា បណ្តាល ឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ពេលបញ្ជូន ដល់មន្ទីរពេទ្យបានស្លាប់ ខូចខាត ម៉ូតូ១គ្រឿងកម្រិតស្រាល ចំពោះវត្ថុតាង ទាំង២គ្រឿងយកមករក្សាទុកនៅប៉ុស្តិនគរ បាលរដ្ឋបាលតាំងក្រូច ដើម្បីរងចាំការដោះស្រាយបន្ត៕