ព័ត៌មានជាតិ

រលំផ្ទះដែលកំពុងស្ទូចរំកិលប្ដូរទីតាំងរងរបួសធ្ងន់៣នាក់

កំពង់ចាម: នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៩និង២០នាទី នៅភូមិវត្តឃុំ ទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ មានករណីរលំផ្ទះដែលកំពុងស្ទូចរំកិលប្ដូរទីតាំងបានស្រុតដួលរលំ បណ្ដាលឲ្យរងរបួសមនុស្សចំនួន៣នាក់ក្នុងនោះមានស្រី១នាក់។
ជនរងគ្រោះមានឈ្មោះ
១ឈ្មោះមិន ឆុន ភេទប្រុស អាយុ៥៤ឆ្នាំ
២ឈ្មោះឆុន ឈុយ ភេទប្រុស អាយុ៣២ឆ្នាំ ទាំង២នាក់មានទីលំនៅភូមិត្រពាំងឈូក ឃុំមេសរជ្រៃ។
៣ឈ្មោះគង់ ស្រូយ ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិវត្ត ឃុំទួលព្រះឃ្លាំង។
និងមានការខូចខាតម៉ូតូចំនួន២គ្រឿង។

បច្ចុប្បន្នអ្នករបួសទាំង៣នាក់បានបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ចាម៕

 

មតិយោបល់