ព័ត៌មានជាតិ

បុរសម្នាក់ប្តឹងសមត្ថកិច្ចឲ្យចាប់ជនសង្ស័យករណីបង្កហិង្សាដោយចេតនា

ប៉ៃលិនៈ យោងតាមផេករបស់ នគរបាលជាតិបានឲ្យដឹងថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានស្រាវជ្រាវស្វែងរកជនសង្ស័យម្នាក់ហិង្សាដោយចេតនានៅចំណុច ភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនកាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។

ការស្វែងរកឃាត់ខ្លួនជនសង្ស័យនេះបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះអំពីករណីហិង្សាដោយចេតនានៅចំណុចភូមិស្រង់មានជ័យឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប់ប៉ៃលិនកាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។

ជនរងគ្រោះឆែមឆៃដែនភេទប្រុសអាយុ២៨ឆ្នាំមុខរបរកសិករមានទីលំនៅនៅភូមិអូរឬស្សីលើ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(រងរបួសបែកក្បាលផ្នែកខាងក្រោយធ្ងន់)។
មូលហេតុទំនាស់ពាក្យសម្ដីបន្ទាប់ពីបង្កររួចជនសង្ស័យបានគេចខ្លួនបាត់។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវតាមរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕

 

មតិយោបល់