ព័ត៌មានជាតិ

បុរសម្នាក់មុខរបរផាត់មុខសំអាង ការត្រូវជាប់ខ្នោះដៃក្នុងករណីលួច

ភ្នំពេញ: នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣០នាទី ចំណុចបន្ទប់ជួលភូមិទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
មានករណី ប្រព្រឹត្តអំពើលួច បង្ករឡើង ដោយជនសង្ស័យ ១នាក់ ស៊ីវិល ថ្មើរជើង ។
ជនសង្ស័យមានឈ្មោះ អ៊ុន សុផល ភេទប្រុសអាយុ ៣៥ឆ្នាំ មុខរបរផាត់មុខសំអាង ការ មានទីលំនៅបន្ទប់ជួល ភូមិ ទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ចំណែកជនរងគ្រោះមានឈ្មោះ សល់ សោម ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរ ស្នាក់នៅ បន្ទប់ជួល ភូមិ ទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
សម្ភារ:បាត់បង់ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សង់សេ១២៥ ពណ៍ខ្មៅ ស៊េរី២០១៨ ស្លាកលេខ កំពង់ចាម 1R-7794 ។

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិវិធី៕

 

មតិយោបល់