ព័ត៌មានជាតិ

ទោះបីសពជនរងគ្រោះមិនទាន់បានបញ្ជូន មកដល់តែកម្លាំងនគរបាលបានចូលរួមសាងសង់រោងបុណ្យជាមួយក្រុមគ្រួសារសព

បាត់ដំបងៈ នៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៩ នេះតាមបទបញ្ជារបស់លោក អ៊ុច សុ ខុ ន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកសារ៉េត វិសេដ្ឋ អធិ ការ នគរបាលស្រុកភ្នំព្រឹក បានដឹកនាំកងកម្លាំងនគរបាលទៅចូលរួមជួយសាងសង់រោងបុណ្យ សព ជនរងគ្រោះ២នាក់ប្តី ប្រពន្ឋដែលទទួលរងគ្រោះ ដោយការរលំបាក់អាគារនៅខេត្តព្រះសីហនុ កាលពីវេលាទៀបភ្លឺថ្ងៃទី២២ ខែ មិថុនា ឆ្នាំ ២០១ ៩ ដែលពីធីបុណ្យប្រារព្វធ្វើនៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយ ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ទន់ ប្រុស ភេទប្រុស អាយុ៤០ឆ្នាំ (ប្តី)
២-ឈ្មោះ ហួង ចាន់ថា ភេទស្រី អាយុ ៣៨ឆ្នាំ (ប្រពន្ធ)
ជនរងគ្រោះទាំងពីរនាក់ខាងលើ មានកូនប្រុស ចំនួន ៣នាក់ដែលទុកនៅជាមួយលោកឪពុកម្តាយរបស់សព ។
ក្នុងនាមលោក អ៊ុច សុខុន ផ្ទាល់ក៏ដូចជាក្នុងនាមកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទាំងមូលសូមចូលរួមរំលែកទុក្ខ ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារ ញ្ញាតិមិត្តជិតឆ្ងាយរបស់សព៕

 

មតិយោបល់