ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ខេត្តចំនួន៩ ប្រឈមបាតុភូតធម្មជាតិ និងខ្យល់កន្ត្រាក់ រយះពេល៣ថ្ងៃ

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី ១៩ស្អែកនេះ ដល់ថ្ងៃទី២ មេសា ២០១៦ ខាងមុខ ខេត្តចំនួន៩ របស់កម្ពុជាប្រឈមនឹងគ្រោះធម្មជាតិ ដូចជាភ្លៀង ផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ នេះបើយោងទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧត្តុនិយម ដែលបានចេញផ្សាយជាបន្ទាន់នៅទី១៨ មេសា ២០១៦។

បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹកបានផ្សាយទៀតថា ខេត្តទាំង៩ដែលប្រឈមនឹងផលប៉ះពាល់នោះ មានដូចជា ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ ហើយមាន៦ខេត្តដែលប្រឈមខ្លាំងជាងគេ គឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងខេត្តព្រះវិហារ៕

photo_2016-04-18_13-50-04

មតិយោបល់