ព័ត៌មានជាតិ

បិ​សា​ច​ក្រ​ហ​ម​ចុះកិ​ច្ច​ស​ន្យា​ជា​មួ​យនឹ​ង​ ​ ​M​at​s​ ​H​um​m​e​l​s ​ក្នុ​ង​ត​ម្លៃ ​៧​៤​ ​លា​នដុ​ល្លា​រ​​

ក្លិបបិសាចក្រហម​ត្រូវបានគេរាយការណ៍ថា បានឈ្នះ​ក្នុងការ​​ចុះហត្ថលេខានាំយក​តារាបាល់ទាត់ដែលជាខ្សែការពាររបស់ ក្លិប Borussia Dortmund លោក Mats Hummels នៅរដូវកាលក្តៅបន្ទាប់នេះ ក្នុងកិច្ចព្រមព្រៀង ៤៧ លានផោន ប្រហែល ៧៤លានដុល្លារ ។​នេះបើយោងតាមសារព័ត៌មាន មេត្រូចុះផ្សាយនៅថ្ងៃទី ១៨ ខែធ្នូនេះ ។​
កីឡាករ Hummels ត្រូវបានបិសាចក្រហម​តាមល្បួងជានិច្ច ​នៅពេលដែល លោក Louis van Gaal ខ្វះខ្សែការពារកណ្តាល ​នោះ ។​
ទន្ទឹមជាមួយនឹងគ្នានេះដែរ ក្លិប Borussia Dortmund ក៏បានទទូចថា ពួកគេ​ចង់រក្សា​កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ ស្របពេលដែល ទំព័រ Daily Star ចុះផ្សាយថា បិសាចក្រហម​គ្រោងនឹងចុះហត្ថលេខា ​ចុងបញ្ចប់នៅរដូវកាលនេះ ។​
វាក៏ត្រូវបានគេអះអាងថា ​កិច្ចព្រមព្រៀងនេះ ឈានដល់ចំណុចចុងក្រោយហើយ ដោយបិសាចក្រហមទិញក្នុងតម្លៃ ៤៧ លានផោន ហើយនឹងបានឃើញ កីឡាករ Hummels បង្ហាញខ្លួនឆាប់ៗខាងមុខ​។​
ក្នុងនោះ ក៏មាន​ក្លិប កាំភ្លើងធំ និង Barcelona ចាប់អារម្មណ៍ ចង់បានកីឡាករវ័យ ២៥ឆ្នាំរូបនេះផងដែរ​៕​
mats-hummels

មតិយោបល់