ព័ត៌មានជាតិ

កាមារីបើកឆ្លងផ្លូវ ត្រូវហាយលែនឌ័របុកពេញទំហឹង រងការខូចខាតទាំងសងខាង

ភ្នំពេញៈ នៅវេលាម៉ោង ១២និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវ៥៩៨កែងនិងផ្លូវបេតុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
រថយន្តម៉ាក កាមរីបាលែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-2230 បើកបរដោយបុរសម្នាក់។
រថយន្តរងគ្រោះម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BD-9695។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាកកាមារីបាលែន ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវឆ្ពោះទៅស្ដុបកាំកូស៊ីធី ខណៈពេលនោះក៏មានបុរសម្នាក់ បើករថយន្តម៉ាក ហាយលែនឌ័រ ពីជើងទៅត្បូងក្នុងល្បឿនលឿន ជ្រុលបុករថយន្តកាមារីពេញទំហឹងរងការខូចខាតតែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ហើយដោយមិនចង់មានរឿងវែងឆ្ងាយ ភាគីរថយន្តហាយលែនឌ័រ ចេញសំណង ៥០០ដុល្លារ ឲ្យទៅភាគីខាងរថយន្តកាមារី ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់