កំពង់ស្ពឺៈ លោកឧត្តមសេនីយ៍ត្រី សំ សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ Post News មុននេះបន្តិចថា នៅម៉ោង ១២ យប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ មានករណីឃាត់ខ្លួនយុវជនចំនួន ២៣ នាក់ បន្ទាប់ពីរកឃើញសារធាតុញៀនខុសច្បាប់ នៅក្លឹមអេទ្បេកូ ស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់