ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នាទាំងព្រឹក បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួស

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយម៉ូតូ ២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស ២នាក់ រងរបួសបញ្ជូនទៅសង្រ្គោះបញ្ជូនភ្លាមៗ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា តំបូងគេបានឃើញម៉ូតូម៉ាក ស្កុបពី ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ព្រៃវែង 1H-0008 ជិះគ្នា២នាក់ធ្វើដំណើរឆ្លងផ្លូវពីជើងទៅត្បូងកាត់ទទឹងផ្លូវ ស្របពេលនោះក៏មានម៉ូតូឌ្រីមសង់ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ កំពត 1I-3717 បើកបរដោយយុវជនម្នាក់ក្នុងទិសដៅពីកើតទៅលិច ក៏ជ្រុលទៅបុកម៉ូតូស្កុបពី ដែលបើកឆ្លងផ្លូវបណ្តាលឲ្យដួលខ្ទាតទាំងសងខាង ចំណែកមនុស្សរងរបួស ២នាក់ បញ្ជូនទៅសង្រ្គោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងនិងរាយការទៅផ្នែកជំនាញ ចុះធ្វើការវាស់វែងយកសម្ភារ:ទាំង ២ទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់