ព័ត៌មានជាតិ

បញ្ចាំម៉ូតូសង់២០១៩ក្នុងតម្លៃ២០០$ទៅលេងល្បែងរួចក៏ចាញ់អស់ត្រឡប់មកផ្ទះវិញ សម្រេចចិត្តធ្វើអត្តឃាតដោយចង.ក ស្លាប់បាត់

កណ្ដាលៈ ករណីអត្តឃាត(ចង.កស្លាប់)ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៥និង៣០នាទី នៅចំណុចក្រោមដើមដង្កៀបក្តាមចម្ងាយពីផ្ទះ២៥០ម៉ែត្រស្ថិតនៅភូមិសាម៉រ ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះ ឈ្មោះ សុខ សាន្ត ភេទប្រុស អាយុ ២៥ ឆ្នាំរស់នៅភូមិដំដែក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរកសិករ បច្ចុប្បន្នជនរងគ្រោះស្នាក់នៅជាមួយម្តាយភូមិ-ឃុំកើតហេតុខាងលើ។
សភាពរឿងហេតុតាមការបំភ្លឺរបស់ប្រជាពលរដ្ឋ បានឲ្យដឹងថានៅមុនពេលកើតហេតុថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៥និង២០នាទី គាត់បានទៅរកត្រីនៅវាលស្រែក្បែរភូមិពេលដើរដល់កន្លែងកើតហេតុខាងលើស្រាប់តែឃើញជនរងគ្រោះធ្វើអត្តឃាត (ចងក)នៅលើដើមឈើរួចក៏បានទៅរាយការណ៍ មកក្រុមគ្រួសារបន្ទាប់មកក្រុមគ្រួសារបានរាយការណ៍មកសមត្ថកិច្ច រួចហើយ កម្លាំងជំនាញ កម្លាំងប៉ុស្តិ៍អាជ្ញាធរ មូលដ្ឋាននិងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសពឃើញថា ជនរងគ្រោះពិតជាបានចង.ក ដោយក្រម៉ាក្រឡាពណ៌សលាយខៀវ សពមានស្នាមជាំជុំវិញកក្រៅពីនោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ។
ការសន្និដ្ឋានរបស់ជំនាញសាកសពពិតជាបានធ្វើអត្តឃាត ចងកសម្លាប់ខ្លួន។ ក្រោយពេលពិនិត្យរួចបានប្រគល់សពជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
បញ្ជាក់កន្លងមកជនរងគ្រោះជាអ្នកញៀនល្បែងហើយក៏ធ្លាប់បានបញ្ចាំទូរស័ព្ទលេងល្បែងអស់១គ្រឿង លុះមកដល់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០១៩ ស្រាប់តែជនរងគ្រោះបានបញ្ចាំម៉ូតូសង់ស៊េរីឆ្នាំ២០១៩មួយគ្រឿងទៀតក្នុងតម្លៃ២០០$ដើម្បីទៅលេងល្បែង (អាប៉ោង)រួចក៏ចាញ់អស់ទើបត្រឡប់មកផ្ទះវិញ៕

 

មតិយោបល់