ត្បូងឃ្មុំៈ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៣និង០០នាទី មានករណីក្មេងស្រីម្នាក់លង់ទឹក ស្លាប់នៅចំ ណុច ភូមិខ្ទុំកើត ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
តាមប្រភភពព័ត៌មានបានឲ្យដឹងថាឈ្មោះផែន អាយុ២៥ឆ្នាំជាឪពុក និងឈ្មោះលាង លក្ខណា អាយុ២៥ឆ្នាំជាម្ដាយរស់នៅភូមិ ឃុំកើតហេតុខាងលើ បានយកកូន ឈ្មោះតូច កញ្ជនា ភេទស្រីអាយុ០២ឆ្នាំជាតិខ្មែរទៅផ្ញើរ នឹងឈ្មោះថន សារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជាជីតារបស់ជនរងគ្រោះ រស់នៅ ភូមិ ឃុំជាមួយគ្នា។
ខណៈពេលនោះ ជនរងគ្រោះ ដើរទៅលេងកន្លែងទឹកលូ ដាក់សំរាប់អោយសត្វទាលេងនៅក្រោយបន្ទប់ទឹក ហើយបានរអិលជើងធ្លាក់ចូល ទឹកលូនោះ បណ្ដាលឲ្យលង់ស្លាប់តែម្ដង។ ក្រោយពីទទួលបានទទួលព័ត៌ មានរួចភ្លាមកម្លាំងជំនាញអធិការដ្ឋាននគរ បាលស្រុកត្បូងឃ្មុំ បានចុះទៅដល់កន្លែងកើតហេតុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជីគរ ពេទ្យមណ្ឌលសុខភាពជីគរធ្វើការស្រាវជ្រាវ និងពិនិត្យសាកសពឃើញ ថាពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន៕
មតិយោបល់