ព័ត៌មានជាតិ

មន្ត្រីនគរបាលសាលាភូមិភាគ៤ខេត្តព្រះវិហារ២រូបជួបគ្រោះថ្នាក់ចរាចរណ៍នៅ…

ឧត្តរមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងគោយន្តកន្ត្រៃបើកបរស្របទិសគ្នាពីលិចទៅកើតនៅផ្លូវខេត្តលេខ២៦៨៦ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥.១៦ដែលបានកើតឡើងកាលពីវេលាម៉ោង៤និង០០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិឈូកមាស សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យរបួសចំនួន២នាក់(ធ្ងន់១និងស្រាល១។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាអ្នកបើកបរម៉ូតូYAMAHAEXCITERពណ៌ខៀវគ្មានពាក់ស្លាកលេខ ឈ្មោះស៊ីវសុផេង ភេទប្រុសអាយុ២១ឆ្នាំមុខរបរមន្ត្រីនគរបាល(កំពុងតែរៀននៅសាលាភូមិភាគ៤ខេត្តព្រះវិហារ)រស់នៅភូមិបន្ទាយចាស់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ(របួសធ្ងន់)បាក់ដៃខាងស្តាំនិងជើងខាងស្ដាំពាក់មួកសុវត្ថិភាព។ អ្នករួមដំណើរម្នាក់ឈ្មោះ ឡា ឡឹង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមន្ត្រីនគរបាល(កំពុងតែរៀននៅសាលាភូមិភាគ៤ខេត្តព្រះវិហារ)រស់នៅភូមិត្នោត សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ (របួសស្រាល)មិនពាក់មួកសុវត្ថិភាព។ចំណែកឯអ្នកបើកបរគោយន្តកន្ត្រៃឈ្មោះឡាត់ រដ្ឋា ភេទប្រុស មុខរបរកសិកររស់នៅភូមិឈូកមាស សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ(បានរត់គេចខ្លួនបាត់)។សមត្ថកិច្ចបានឲ្យដឹងទៀតថាមូលហេតុមកពីអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿនមិនមានការប្រុងប្រយ័ត្នទៅបុកគោយន្តកន្ត្រៃពីខាងក្រោយផ្នែកខាងឆ្វេង។ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងចរាចរណ៍ក្រុងបានចុះទៅដល់កន្លែងកើតហេតុបញ្ជូនអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តនិងធ្វើការវាស់វែងកន្លែងកើតហេតុ។

ចំណែកវត្ថុតាងទាំងពីរកម្លាំងនគរបាលចរាចរណ៍ក្រុងបានយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងសំរោងដើម្បីរៀបចំនីតិវិធីបន្ត៕

 

មតិយោបល់