បាត់ដំបងៈ លោកវរសេនីយ៍ទោ ផង់ សុភាព អធិការស្រុកថ្មគោល បានប្រាប់ Post News ថា នៅវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចក្រុម១ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួចគាស់តូបលក់ទូរសព្ទ ដែលមានម្ចាស់ឈ្មោះ ជា សុខវាសនា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល យកអស់សម្ភារៈរួមមាន៖ ទូរសព្ទបញ្ចាំនិងយកមកជុសជុលចំនួន៤០គ្រឿង,ទូរសព្ទកាប់សាច់មួយចំនួននិងឡេបថប២គ្រឿង។
ក្រោយពីកើតហេតុរហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១១ និង៣០នាទីព្រឹក កម្លាំងជំនាញសហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ក្រាន សារ៉ាត់ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល និងដកហូតបានសម្ភារៈតាងរួមមាន៖ទុលឡឺវិសតូចធំចំនួន៤, កូនសោលេខ៨ចំនួន១,ទូរសព្ទចំនួន៤៨គ្រឿងនិងឡេបថប១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់