ព័ត៌មានជាតិ

រថន្តមួយគ្រឿងបានបុកម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

សៀមរាប: នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង៧និង១០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប រវាងរថយន្តជាមួយនឹងម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ភ្លាមនៅហ្នឹងកន្លែង ។

មុនពេលកើតហេតុ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកដោះគោ ពាក់ស្លាកលេខ សៀមរាប 3A-1514 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ព្រោះពេលកើតរួចបានគេចខ្លួនបាត់ បើកបរក្នុងទិសដៅ ពីកើតទៅលិច បានបុកម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1N-6429 បើកបរដោយឈ្មោះនូ ឆុន ភេទប្រុស អាយុ៤៤ឆ្នាំ ស្លាប់នៅហ្នឹងកន្លែងកើតហេតុ រស់នៅភូមិ បិតមាស ឃុំសំរោង ស្រុកសូទ្រនិគម បើកបរក្នុងទិសដៅពីលិចទៅកើត ដោយមិនប្រកាន់ស្តាំ ហើយភ្លាមៗនោះ កម្លាំងនគរបាលជំនាញ បានចុះទៅពិនិត្យនិងធ្វើការវាស់វែងនិងបានកសាងសំណុំរឿងដើម្បីអនុវត្តទៅតាមនីតិវិធីបន្ត ៕

 

មតិយោបល់