ព័ត៌មានជាតិ

ជួយShareដើម្បីរកម្ចាស់ម៉ូតូផងបងប្អូន

កណ្តាល: ករណីប្រទះឃើញម៉ូតូ០១គ្រឿងទុកផ្លុងចោល ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស្លាកលេខ កណ្ដាល1AD.4770 ។
នៅចំនុចភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង ២និង៣០នាទី មានប្រជាពលរដ្ឋ បានមករាយការណ៍មកនគរបាលប៉ុស្ដិ៍ស្វាយរលំថានៅ វេលាម៉ោង ៥និង០០នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។
ខ្លួនបានក្រោកពីដេករួចរត់ហាត់ប្រាណនៅលើផ្លូវចាក់បេតុងមុខផ្ទះហើយបានប្រទះឃើញម៉ូតូ០១គ្រឿងដូចដែលមានភិនភាគខាង បានទុកផ្លុងចោលនៅជិតកៀនរបងក្រោយផ្ទះរបស់ខ្លួន ហើយដោយមិនបានឃើញមានមនុស្សមកយកម៉ូតូនេះវិញ នៅវេលាម៉ោង២និង៣០នាទី ក៏ បានមករាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្វាយរលំតែម្ដង។
បន្ទាប់មកសមត្ថកិច្ចនគរបាលបានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ហើយបានយកម៉ូតូខាងលើយកមករក្សាទុកបណ្ដោះសិន៕

 

មតិយោបល់