ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យបង្រៀននារីម្នាក់ បើករថយន្តម៉ាក Ford ឆ្នាំ២០២០ ក៏ជ្រុលទៅបុកផ្ទះពលរដ្ឋក្នុងបុរីរស្មី បណ្ដាលឲ្យបាក់អស់មួយផ្ទាំង នៅខេត្តតាកែវ

តាកែវៈ (ព័ត៌មានបឋម) នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបុរសម្នាក់ សង្ស័យបង្រៀននារីម្នាក់បើករថយន្តម៉ាក Ford ស៊េរីឆ្នាំ២០២០ មិនដឹងជាមូលហេតុអ្វី ក៏ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋក្នុងបុរីរស្មី បណ្ដាលឲ្យបាក់របងបង្កការភ្ញាក់ផ្អើល ប៉ុន្តែមិនមានមនុស្សរងរបួសទេ គ្រាន់តែរងការខូចរថយន្ត ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះទៅទីតាំងខាងលើ ដើម្បីទុកឲ្យភាគីទាំង២ ធ្វើការចរចាគ្នា។

សូមបញ្ជាក់៖ ករណីខាងលើនេះ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោកអធិការក្រុងដូនកែវ បានប្រាប់ Post News​ ថា ដោយសារភាគីម្ខាងទៀត ទារសំណងច្រើនពេក ដោះស្រាយមិនត្រូវរ៉ូវគ្នា លោកនិងធ្វើការបញ្ជូនបន្តទៀត៕

មតិយោបល់