ភ្នំពេញៈ នៅវេលាម៉ោង២០ និង២០នាទីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ មានអគ្គិភ័យមួយ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥ ភូមិ១ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ម្ចាស់ឈ្មោះ RIC HARD Rodofhc.AhdrG Gcorycs អាយុ ៥៩ ឆ្នាំ ជនជាតិបារាំង មុខរបរ ប្រធានក្រុមហ៊ុន ។
មូលហេតុ៖ ចម្អិនម្ហូបទុកចោល ទើបបង្កជាអគ្គិភ័យកើតទ្បើង។
ប្រភេទសំណង់៖ ថ្ម បេតុង ទំហំ០៤ម៉ែត្រx១៦ម៉ែត្រ។ ចំណែកការខូចខាត ឆេះសម្ភារផ្ទះបាយមួយចំនួន និងពុំបាន ឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។
ករណីនេះ រថយន្តការិយាល័យអគ្គិភ័យចំនួន ០៤ គ្រឿង បានចេញអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ ០២ ឡាន ស្មើនឹង ០៨ម៉ែត្រគូប។ ពន្លត់ចប់នៅម៉ោង ២០ និង៥០នាទីយប់ថ្ងៃខែឆ្នាំដដែល៕
មតិយោបល់