ព័ត៌មានជាតិ

រថយន្តព្រូស បុកសួនច្បារ រួចប្លោងទៅបុកស្លាកប៉ានណូ ក្រឡាប់ផ្ងាជើងទាំងយប់

ភ្នំពេញៈ នារីស្រសស្អាតម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តព្រូសមួយគ្រឿង បុកសួនច្បារ រួចប្លោងទៅបុកស្លាកប៉ានណូ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងទ្រមេឃ សំណាងល្អមិនមានអ្នករងរបួស។

ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង២ និង៤០នាទីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចក្បែលធនាគាររតនៈ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើត បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿង ម៉ាក Toyota ព្រូស ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 2AT-4159 បើកបរដោយស្រីស្អាតម្នាក់ ក្នុងទិសដៅពីត្បួង ទៅជើងយ៉ាងលឿន មកដល់ចំណុកកើតហេតុ រថយន្តក៏រេចង្កូតបុកសួនច្បារប្លោងទៅបុកប៉ានណូ បណ្ដាលអោយបាក់អស់មួយដើម ចំណែករថយន្តក្រឡាប់ផ្ងារជើងឡើងលើ ភ្លាមៗឃើញម្ចាស់រថយន្តបង្ក លូនចេញតាមទ្វារឡានធ្វើមិនដឹង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់