ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ ជួបគ្រោះអកុសល

តាកែវ: នៅវេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅស្របគ្នា នៅលើផ្លូវជាតិលេខ ២ ចន្លោះគីទ្បូម៉ែត្រលេខ ៥៣-៥៤ ស្ថិតនៅភូមិវាយឈ្នះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

ម៉ូតូម៉ាកកុបមូល C50 ពណ៌សំបកឱទ្បឹក ពាក់ស្លាកលេខ ០៩១៨ ត.ក១ បើកបរដោយឈ្មោះ ទ្បោ ប៊ុន ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិព្រៃបាយ ឃុំព្រៃបាយ ស្រុកកោះអណ្ដែត ខេត្តតាកែវ (របួសស្រាល)។
អ្នករួមដំណើរឈ្មោះ ចាន់ ផាត់ ភេទប្រុស អាយុ ១១ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា (ស្លាប់នៅនឹងកន្លែងកើតហេតុ)។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ៥តោន ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3137 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុរត់គេចខ្លួនបាត់។

សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង ត្រូវបានសមត្ថកិច្ច ចុះវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់