ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះ ហាង ហ្វីនអេសធើរ សំអាងការ ផ្អើលទាំងកណ្តាលថ្ងៃ!

ភ្នំពេញ: កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង កើតឡើងនៅផ្ទះលេខ៤៦ ផ្លូវលេខ១៣៨ ក្រុម២៦ ភូមិ៧ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ម្ចាស់ផ្ទះឈ្មោះ ស្រី បូពា៍ ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរ វិស្វករសំណង់។

ចំណែកមូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ឆេះបន្ទប់ទំហំ ៤ម៉ែត្រ គុណ៥ម៉ែត្រ ,ពូកដេកមួយ , កុំព្យូទ័រ មួយគ្រឿង និងសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនតូច។

ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យ៣គ្រឿងចុះមកអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់១ឡាន រលត់ទៅវិញនៅម៉ោង២និង៤៥នាទីរសៀលថ្ងៃដដែល៕

មតិយោបល់