ផ្ទះ ព័ត៌មានជាតិ បុរសម្នាក់ផឹក...

បុរសម្នាក់ផឹកស្រាស្រវឹងជិះទូកទៅរាវខ្ចៅបណ្ដាលឲ្យធ្លាក់ពីលើទូកលង់ស្លាប់ នៅខេត្តតាកែវ

0

តាកែវ: កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង១៥នាទី ស្ថិតក្នុងអូរខាងលិច ភូមិស្នួលខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ​ខេត្តតាកែវ មានករណីគ្រោះថ្នាក់លង់ទឹក។

ជនរងគ្រោះឈ្មោះ គង់ ឆាន្នី ភេទប្រុស អាយុ ៥៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

មូលហេតុ៖ ផឹកស្រាស្រវឹងជាប្រចាំ ហើយជិះទូកត្នោតទៅរាវខ្ចៅក្នុងអូរក៏ធ្លាក់ពីលើទូកលង់ស្លាប់តែម្ដង។

ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលតាំងយ៉ាប លោកមេឃុំ គ្រូពេទ្យ លោកមេភូមិ បានចុះដល់ទីកន្លែងកើតហេតុ ត្រួតពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន បន្ទាបមកសពត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់

Loading...