សៀមរាបៈ យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រហែល ៥និង៤៥នាទី ត្រង់ចំណុចមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង\ខេត្ត សៀមរាប មានករណីជនបរទេសម្នាក់បានស្លាប់។
ជនរងគ្រោះឈ្មោះ OKUNIEV DMYTRO ភេទ ប្រុស កើតថ្ងៃទី១៩ ខែមិនា ឆ្នាំ១៩៦៥ ជនជាតិ អ៊ីស្រាអែល កាន់លិខិតឆ្លងដែនលេខ ២២៨១៦៨០៧ មុខរបរ គ្មាន ស្នាក់នៅបន្ទប់ជួល ភូមិភ្ញារជ័យ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ សមត្តកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះត្រូវបានម្ចាស់ផ្ទះជួលបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ រហូតដល់វេម៉ោងប្រហែល ៥និង៤៥នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នេះជនរងគ្រោះក៏បានស្លាប់។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់ដោយសារ ខ្សោយគ្រប់សរីរាង្គ (ជំងឺផ្លូវចិត្តអត់ហូបអាហារ) ចំពោះសាកសព ត្រូវបានបញ្ជូនទៅរក្សាទុកបណ្តោះអាសន្ន នៅមន្ទីរពេទ្យខ្មែរ សូវៀតភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕
មតិយោបល់