ព័ត៌មានជាតិ

Update៖ មិនដឹងមានបញ្ហាអ្វីទេតៃកុងបើកសុខៗ ស្រាប់តែផ្ងារជើងទ្រមេឃ?

ភ្នំពេញ: រថយន្តRav 4 L រេចង្កូតឡើងខឿនចិញ្ចើមផ្លូវ បុកបង្គោភ្លើងទ្រេតមួយដើមក្រឡាប់ផ្ងារជើងទ្រមេឃ សំណាងល្អមិនមានអ្នករងរបួសធ្ងន់ឡើយ កាលពីវេលាម៉ោង ៩និង១៥នាទីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវប៉េ៦ កែងផ្លូវបេតុងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក Rav 4 L ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-3059 ជិះក្នុងរថយន្តមាន ៣នាក់ទាំងតៃកុងក្នុងនោះស្រី២នាក់ ប្រុសម្នាក់។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុរថយន្តបង្ក បើកតាមបណ្តោយផ្លូវប៉េ៦ ទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុខាងលើ មិនដឹងមានបញ្ហាអ្វីឡើង ស្រាប់តែរថយន្តរេចង្កូតមកស្តាំដៃឡើងខឿនចិញ្ចើមផ្លូវ បែកកង់មុខខាងស្តាំមួយគ្រាប់ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវក្រពឹត និងទ្រេតមួយដើម រួចរថយន្តក្រឡាប់ជើងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អតៃកុង និងអ្នករួមដំណើរមិនរងរបួសធ្ងន់ឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យរួចប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ស្ទូចយកទៅរក្សាទុក រង់ចាំដោះស្រាយ ផលប៉ះពាល់ជាក្រោយ៕

មតិយោបល់