ព័ត៌មានជាតិ

បំពុលឆ្កែងាប់ចូលកាត់សោទ្វារលួចម៉ូតូ ត្រូវម្ចាស់ដឹងទាន់មានអី…

ខេត្តស្វាយរៀង: កាលពីវេលាម៉ោង ២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ចោរមានគ្នា ២នាក់ បានធ្វើសកម្មភាពដាក់ថ្នាំបំពុលឆ្កែ និងចូលកាត់សោទ្វារលួចម៉ូតូ ១គ្រឿង របស់ឈ្មោះ សៅ សារិទ្ទ ភេទប្រុស អាយុ ៣៣ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

ដំណើររឿង៖ ខណ:ពេលធ្វើសកម្មភាព ត្រូវបានជនរងគ្រោះ ដឹងទាន់ពេលទាក់ទងទៅសមត្ថកិច្ចនគរបាល និងប្រជាការពារឲ្យមកជួយព័ទ្ធចាប់ ជនល្មើសសមត្ថកិច្ចនគរបាល សហការជាមួយប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋ ចាប់បានជនល្មើសម្នាក់ គឺឈ្មោះ ជុន សំណាង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រាំកក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ នី ភេទប្រុស អាយុ ប្រហែល ៣៣ឆ្នាំ ដែលជាអ្នកឌុប បានជិះម៉ូតូគេចខ្លួនបាត់។ ក្នុងនោះកម្លាំងនគរបាលបានដកហូតវត្ថតាង មួយចំនួន ដែលបម្រើឲ្យសកម្មភាពលួចម៉ូតូ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងនគរបាលកសាងសំណុំរឿង ចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវឃាត់ខ្លួនបក្ខពួកបន្ថែមទៀត៕

មតិយោបល់