ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក! អគ្គិភ័យឆេះបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ

តាកែវ: នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានចុះពិនិត្យមើល ករណីអគ្គិភ័យមួយបានកើតឡើង ក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។

ដោយមានការអញ្ជើញ ចុះពិនិត្យនឹងដឹកនាំបញ្ជាកម្លាំងដោយផ្ទាល់ពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុ ហេតុការណ៍នេះមិនបង្កឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ឡើយ ៕

មតិយោបល់