កំពង់ចាម៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋស្រី ប្រុស ក្មេង ចាស់ ចំនួន ៣០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ បន្ទាប់ពីពួកគាត់ បានទទួលទាននំបញ្ចុក ហើយបើតាមសំដីសមត្ថកិច្ចសង្ស័យថា អាចបណ្ដាលមកពីពុលនំបញ្ចុក។
មន្ត្រីនគរបាលជាន់ខ្ពស់ខេត្តកំពុងចាម បានឲ្យដឹងថា មនុស្សជាង ៣០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរទេព្យ តាមរយៈរថយន្តសង្គ្រោះបន្ទាន់ បន្ទាប់ពីពួកគាត់ហូបនំបញ្ចុកនៅក្នុងផ្សារមួយកន្លែង ស្ថិតនៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
ត្បិតតែអាជ្ញាធរបានដាក់ការសង្ស័យថា ពលរដ្ឋទាំង ៣០នាក់ ប្រហែលជាពុលនំបញ្ចុក ប៉ុន្តែពាក់ព័ន្ធនឹងមូលហេតុនៃការពុលនំបញ្ចុកនេះ មិនទាន់មានការបញ្ជាក់ពីក្រុមគ្រូពេទ្យឡើយ៕
មតិយោបល់