ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងអស់ទាំងស្រុង នៅខេត្តកំពង់ចាម

កំពង់ចាម: នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៩និង០០នាទីព្រឹក មានករណីគ្រោះអគ្គិភ័យ ត្រង់ចំណុចភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោយពីបានទទួលពត៌មានពីប្រជាពលរដ្ឋភ្លាម លោកវរសេនីយ៍ឯក ប្រាក់ សុគន្ធ អធិការនគរបាលស្រុកជើងព្រៃ បានដឹកនាំ កម្លាំងជំនាញ ដោយមានការសហការពីបងប្អូនប្រជាពលរដ្ឋបានជួយពន្លត់ មិនឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ជនរងគ្រោះផ្ទះឈ្មោះ ឡែម សុខធឿន ហៅ វែង ភេទស្រី អាយុ ៥២ឆ្នាំ មុខរបរលក់ចង្រឹត នៅរង្វង់មូលស្គន់។
សម្ភារ:ខូចខាតរួមមាន៖
-ផ្ទះ១ខ្នង ឈើប្រក់ដែក ទំហំ៦×៨ មានវេរ៉ង់ដា
-សម្ភារ:ប្រើប្រាស់ក្នុងផ្ទះខូចខាតទាំងស្រុង

មូលហេតុ: ឆ្លងចរន្តអគ្គិសនីពេលម្ចាស់មិននៅផ្ទះចេញទៅលក់ដូរ៕

មតិយោបល់