ព័ត៌មានជាតិ

រថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ02. 2-1037បុកម៉ូតូបណ្ដាលឲ្យមនុស្ស២នាក់ ស្លាប់ និងរបួស

សៀមរាប: ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង ២និង៣៣នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខផ្លូវចូលភូមិទម្លាប់ ស្ថិតនៅភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

រថយន្តម៉ាក នីសាន់ ណាវ៉ារ៉ា ពណ៌ទ្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ02. 2-1037 បើកបរដោយឈ្មោះ លី ចិន្តា ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិមួយ ឃុំព្រះពន្លា ស្រុកសិរីសោភណ័ ខេត្តបន្ទាយមានជ័យ ធ្វើដំណើរពីកើតទៅលិច បានបុកម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1A-6589 បើកបរដោយឈ្មោះ ឆប សាវ៉ត ភេទប្រុស អាយុ ៤៩ឆ្នាំ(ស្លាប់) និងអ្នកជិះពីក្រោយឈ្មោះ ក្លាយ ប៉យ ភេទស្រី អាយុ ៤៨ឆ្នាំ(របួសធ្ងន់) រស់នៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ជាមួយគ្នាបើកក្នុងទិសដៅពីលិចទៅកើត។

ក្រោយពេលកើតហេតុកម្លាំងជំនាញចរាចរណ៍ បានចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ចំពោះសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់