ព័ត៌មានជាតិ

បុរសម្នាក់ដេកស្លាប់លើគ្រែលក់ដូរក្នុងអនុវិទ្យាល័យត្នោតជុំ សង្ស័យករណីឃាតកម្ម

កំពង់ធំៈ នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ យុវជនម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅលើគ្រែលក់ដូរ ក្នុងបរិវេណសាលារៀនអនុវិទ្យាល័យត្នោតជុំ ភូមិត្នោតជុំទី១ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ក្រោយទទួលបណ្តឹងកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ពីប្រជាពលរដ្ឋលក់ដូរនៅទីនោះថា មានមនុស្សស្លាប់ ទើបកម្លាំងជំនាញខេត្ត និងស្រុកចុះទៅស្រាវជ្រាវពិនិត្យដល់កន្លែងកើតហេតុ សពមានឈ្មោះ ឌី បួន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ឃើញសពមានស្ថានភាព ស្លាប់នៅលើគ្រែលក់ដូរ ក្នុងបរិវេនសាលាអនុវិទ្យាល័យ ស្លាប់ផ្កាប់មុខ ក្បាលទៅទិសខាងលិចឈាងខាជើង ស្លៀកខោខៅប៊យពណ៌ខៀវ ពាក់អាវយឺត ដោយមានរបួសចំនួន៣ កន្លែងៈ
១/បែកលលាដ៏ក្បាលខាងលើ ផ្នែកខាងស្តាំ
២/បែកមាត់ និងបាក់ឆ្មេញ
៣/ជាំភ្នែកខាងស្តាំ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើត បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១៧ ល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះបានជិះម៉ូតូជាមួយ និងឈ្មោះ ចាន់ ថេង ទៅផឹកស៊ីនៅផ្ទះឈ្មោះ អឹម ធា នៅភូមិលាវ ឃុំប្រាសាទស្រុកសន្ទុក ពេលកំពុងផឹកជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនឯង យកទៅឲ្យសង្សារ ឈ្មោះ សែម វណ្ណនីសា ហើយខ្លួនក៏ត្រឡប់ទៅផឹកវិញ ផឹករហូតដល់ម៉ោងប្រហែល ៨និង០០នាទីទើបសង្សារជនរងគ្រោះជិះម៉ូតូមកឲ្យវិញ ដោយមានគ្នា ២នាក់ស្រីៗ មកយកជនរងគ្រោះដែលកំពុងផឹក ហើយពេលនោះជនរងគ្រោះក៏បានជិះម៉ូតូ ឌុបនារីទាំង២នាក់ចេញទៅបាត់រហូត។

ក្រោយត្រួតពិនិត្យ សមត្ថកិច្ចដាក់ការសន្និដ្ឋានថា ជាអំពើឃាតកម្ម៕

មតិយោបល់