ព័ត៌មានជាតិ

អតីត​កីឡាករ​បិសា​ក្រហម Nemanja Vidic ចង់ឲ្យ Inter Milan ដាក់សំណើ​រទិញ Javier Hernandez

​អ៊ីតាលី ៖​ខ្សែការពារ​ក្លិប Inter Milan ថ្មី កីឡាករ Nemanja Vidic ដែល​ជា​អតីត​កីឡាករ​បិសាច​ក្រហម បាន​អំពាវនាវ​ឲ្យ​ក្លិប​ចុះហត្ថលេខា ជាមួយនឹង​អតីត​មិត្ត​រួម​ក្រុម​បិសាច​ក្រហម Javier Hernandez ។​

​កីឡាករ Nemanja Vidic ត្រូវបាន​ផ្ទេរ​ទៅកាន់ ក្លិប Inter Milan នៅពេល​ដែល​ផុត​កុងត្រា​ជាមួយនឹង ក្លិប​បិសាច​ក្រហម កាលពី​ខែ មិថុនា ហើយ​ក៏​សង្ឈឹមថា ខ្សែ​ប្រយុទ្ធ Javier Hernandez នឹងចូលរួម​លេង​ជាមួយ​នឹង​គាត់​នៅ San Siro ។​

​ក្លិប Inter នៅ​រដូវ​កាល​នេះ កំពុង​សស្រាក់សស្រាំ ផ្ទេរ​កីឡាករ ដោយ​ក្នុង​នោះ​ក៏​មាន​ទំនាក់ទំនង ជាមួយនឹង Fernando Torres និង Edin Dzeko ផងដែរ​។
​កីឡាករ Vidic បាន​ប្រាប់​ដល់ La Gazzetta dello Sport ថា “​កីឡាករ Javier Hernandez បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​មួយចំនួន ដោយ​ស្វែងរក​គ្រាប់​បាល់​ជូន​ក្លិប​បិសាច​ក្រហម ក្នុងអំឡុងពេល​គ្រប់គ្រង​ដោយ​លោក Sir Alex Ferguson គាត់​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ខ្លាំង ” ។​
​ក៏ប៉ុន្តែ លទ្ធផល នៅ​មិនទាន់​បាន​ការឆ្លើយតប​ពី ក្លិប Inter Milan នៅឡើយ​នោះទេ ៕​
Vidic

មតិយោបល់