សៀមរាបៈ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៥០នាទី មានករណីលោកតាម្នាក់ស្លាប់លើដើមត្នោត ដោយស្ទះសសៃឈាមបេះដូង ស្ថិតត្រង់ចំណុចខាងលិចផ្ទះឈ្មោះ កយ ពិក ភេទប្រុស អាយុ ៦៩ឆ្នាំ រស់នៅក្នុងភូមិអន្តង្គន់ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
ដំណើររឿង៖ នៅមុនពេលកើតហេតុជនរងគ្រោះ បានយកខ្សែឡើងតាមបង្អោងដើមត្នោតចំនួន ៣ដើមជាប់ៗ គ្នា កម្ពស់ដើមត្នោតពីដីប្រហែលប្រវែង10m ដើម្បីចងទាញ-កាត់គល់ផ្តួល តែគាត់ចងដើមត្នោតបាន ២ដើមមុន ហើយកូន និងអ្នកជិតខាងបានទាញខ្សែ-កាត់គល់ត្នោត និងម៉ាស៊ីនកាត់ដួលដើមត្នោត ២ដើម រួចហើយជនរងគ្រោះបន្តឡើងកាត់ធាងត្នោត ហើយចងខ្សែនៅដើមទី៣ ស្រាប់តែគាត់កំពុងកាប់ធាងត្នោត ខណៈកូននៅខាងក្រោមឮសូរគាត់ខ្អក់ខូសៗ ដួលខ្លួនក្បាលកល់ នឹងធាងត្នោតហៅមិននិយាយអ្វីសោះ កូនៗបានឡើងទៅតាមលើដើមត្នោត ឃើញឪពុកបាត់ស្មារតី និងដាច់ដង្ហើមស្លាប់លើដើមត្នោត ហើយបានយកអង្រឹងចង(សព)ស្ពាយចុះតាមបង្អោងដើមត្នោតមកទុកលើផ្ទះ ហើយក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចចុះដល់កន្លែងកើតហេតុត្រួតពិនិត្យ និងការអះអាងបញ្ជាក់ពីកូនៗ ប្រពន្ធនៃសព ពួកគាត់នៅក្នុងហេតុការណ៍ផ្ទាល់ថា ពិតជាស្លាប់ដោយជំងឺប្រចាំកាយ មិនពាក់ព័ន្ធនិងបទល្មើសព្រទណ្ឌទេ។
សូមបញ្ជាក់៖ ប្រវត្តិសពធ្លាប់មានជំងឺចុកទ្រូងហត់ជាប្រចាំ។
ក្រោយត្រួតពិនិត្យរួច ក៏ធ្វើកំណត់ហេតុប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់