ព័ត៌មានជាតិ

ក្មេងស្រីសិស្សសាលាម្នាក់ត្រូវរថយន្តបុកស្លាប់ ខណៈពេលកំពុងឆ្លងផ្លូវ

ពោធិ៍សាត់: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកក្មេងជិះកង់ឆ្លងថ្នល់កើតហេតុនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១១និង១០នាទីព្រឹក ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៦២-១៦៣ ភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

រថយន្តម៉ាក អ៊ីហ៊្សុយហ៊្សុយ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2P-4634 ធ្វើចរាចរណ៍ពីកើតទៅលិចស្របទិសគ្នា លុះដល់ចំណុចកើតហេតុខាងលើ មានក្មេងបត់កង់ឆ្លងថ្នល់ទៅត្បូង បណ្តាលឲ្យរថយន្តបុក រងរបួសធ្ងន់បញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ពេលមកដល់មន្ទីរពេទ្យស្រុកក្មេងនោះបានដាច់ខ្យល់ស្លាប់។

អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន ។
ជនរងគ្រោះឈ្មោះ ថន ចន្ត្រា អាយុ ១១ឆ្នាំ (ស្លាប់) ភេទស្រី ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ មុខរបរសិស្ស

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់