ព័ត៌មានជាតិ

មានថ្មីទៀតហើយ! សមត្ថកិច្ចឃាត់ខ្លួនប្រធានក្រុមហ៊ុនទេសចរណ៍ Inside out Tour Travel ពីបទឆបោកនាំភ្ញៀវទៅក្រៅប្រទេស

ភ្នំពេញៈ សមត្ថកិច្ចបានប្រាប់ Post News ថា នៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ពិតជាមានករណីឃាត់ខ្លួនជនសង្ស័យជាប្រធានក្រុមហ៊ុនទេសចរណ៍ «Inside out Tour Travel» ពីបទឆបោកនាំភ្ញៀវទៅក្រៅប្រទេស ដោយមិនបានតាមកញ្ចប់ទេសចរណ៍ ព្រោះអស់លុយចំណាយ ត្រង់ចំណុចផ្ទះជួលលេខ៣៩សេ ផ្លូវ៤៥៤ ក្រុម២៤ ភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ដំណើររឿង៖ មានភ្ញៀវទេសចរខ្មែរមួយក្រុមមានគ្នាប្រុសស្រី ចំនួន ៧១នាក់ សូមណូមពរឲ្យសមត្ថកិច្ចចាត់ការម្ចាស់ក្រុមហ៊ុនឈ្មោះ ហឹស ថុល ភេទស្រី អាយុ ៣៣ឆ្នាំ ពីបទឆបោករំលោភទំនុកចិត្តទឹកប្រាក់ប្រហែល ១០ម៉ឺនដុល្លារ។ សមត្ថកិច្ចបានបន្តថា​ ករណីនេះនឹងបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់