ភ្នំពេញៈ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលតម្រូវឲ្យនគរបាល តាមបណ្ដាខណ្ឌទាំងងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវតែបង្រ្កាបគ្រឿងញៀន ដូចភ្លៀងរលឹមនោះ នគរបាលខណ្ឌពោធិ៍សែនជ័យ ដែលមានលោកវរសេនីយឯកយឹម សារ៉ាន់ ជាអធិការ នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ បានបង្រ្កាបករណី ជួញដូរគ្រឿង និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។
ដោយបានឃាត់ខ្លួន ជនសង្ស័យចំនួន ៨នាក់ និងសារធាតុញៀន ១៩កញ្ចប់ នៅចំណុចមុខក្លឹបមីតណាយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាល យក មកសាកសួរនៅផ្នែកជំនាញ នៃអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែន៕
មតិយោបល់