ស្វាយរៀងៈ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានចុះធ្វើការត្រួតពិនិត្យរដ្ឋបាល រកឃើញជនបរទេសចំនួន០៣នាក់ ឆ្លងដែនចូលមកព្រះរាជាណាចក្រកម្ពុជា ប្រកបមុខរបរ ដោយខុសច្បាប់ (លក់ឆ្នោតវៀតណាម)។
នគរបាលអន្តោប្រវេសន្ត បានឲ្យដឹងថា ជនបរទេសទាំង ០៣នាក់ ស្រី០១នាក់ សញ្ជាតិ វៀតណាម ត្រូវបានឃាត់ខ្លួន យកមកធ្វើការអប់រំ ដោយមានកិច្ចសន្យា មិនឲ្យឆ្លងដែនចូលមកប្រកបមុខរបរ ដោយខុសច្បាប់បន្តទៀត រួចបង្ខំឲ្យវិលត្រលប់ទៅប្រទេសដើមវិញ៕
មតិយោបល់