ព័ត៌មានជាតិ

គេចរថយន្តធំ ជ្រុលទៅបុកបង្កាន់ដៃស្ពានធ្លុះរថយន្ត​ តែទឹកដោះម្តាយថ្លៃអ្នកបើកបរគេចផុតគ្រោះថ្នាក់

បន្ទាយមានជ័យៈ វាពិតជាគ្រោះថ្នាក់ពេកហើយ នៅពេលដែលឃើញរូបភាពរថយន្តបាឡែន​មួយនេះ តែអ្វីដែលយើងស្មានមិនដល់នោះ គឺអ្នកបើកបរមិនមានគ្រោះថ្នាក់អ្វីសោះ។

លោក​ សួន​ នីប៉ូ​ នាយការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា​ ហេតុការណ៍ដែលស្មានមិនដល់នេះ​គឺកើតឡើងនៅម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ចំណុចចុងស្ពានទឹកថ្លា ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

យោងតាមការរៀបរាប់របស់ឈ្មោះ​ លឹម​ តុលា​ ភេទប្រុស​ អាយុ​ ៣១ឆ្នាំរស់នៅភូមិគាប​ សង្កាត់​ទឹកថ្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ជាអ្នកបើកបរបានឲ្យដឹងថា​ លោកបានបើកបររថយន្តបាឡែនចេញពីខេត្តបន្ទាយមានជ័យឆ្ពោះទៅក្រុងប៉ោយប៉ែត​ មកដល់ចំណុចកើតហេតុ​បានគេចនឹងរថយន្តធំដែលបើកបរក្នុងទិសដៅច្រាស់គ្នា​ ហើយក៏ជ្រុលទៅបុកជាមួយបង្កាន់ដៃស្ពានពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតធ្ងន់​។

លោកបានបន្តទៀតថា​ លោកពិតជាសំណាងមួយក្នុងមួយពាន់គ្រោះដែលនឹកស្មានមិនដល់​ ទឹកដោះម្តាយថ្លៃ​ លោកបានរួចផុតជីវិត៕

មតិយោបល់