ផ្ទះ ព័ត៌មានជាតិ ខឹងសុំលុយទិញថ...

ខឹងសុំលុយទិញថ្នាំញៀនមិនបានដេញកាប់ឪពុកម្តាយរត់ផ្អើលពេញភូមិ

0

ភ្នំពេញ: នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ មានករណីកូនដេញកាប់ឪពុកម្តាយ ព្រោះសុំលុយយកទៅទិញថ្នាំញៀនមិនបាន ផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួន ។

ជនសង្ស័យឈ្មោះ សុវណ្ណ រិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរដើរជក់គ្រឿងញៀន មានទីលំនៅភូមិត្រពាំងល្វា២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់៖ ជនសង្ស័យរូបនេះជាមនុស្សប្រើប្រាស់គ្រឿងញៀន រហូតដល់បែកវង្វេង លែងស្គាល់ខុសត្រូវ គុណទោសបុណ្យបាប ហើយ កាលពីយប់មិញនេះ បង្កបញ្ហាក្នុងគ្រួសារ ខឹងសុំលុយឪពុកម្តាយ យកទៅទិញថ្នាំញៀនជក់មិនបាន រករឿងយកកាំបិតដេញកាប់ឪពុកម្តាយ រត់ផ្អើលពេញភូមិ សមត្ថកិច្ចចុះទៅ ជនសង្ស័យរត់គេចបាត់ លុះមកដល់ព្រឹកថ្ងៃទី២៦ នេះចូលផ្ទះវិញ ប៉ូលិសចាប់ឃាត់ខ្លួនតែម្តង បន្ទាប់មកកសាងសំណុំរឿងបញ្ជូនបន្តទៅផ្នែកជំនាញខណ្ឌចាត់ការតាមនីតិវិធី ៕

មតិយោបល់

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.