ព័ត៌មានជាតិ

ស្លាប់ម្នាក់ទៀតហើយ…!!

កំពង់ឆ្នាំង: ករណីគ្រោះថ្នាក់ចរាចណ៍មួយបានកើតឡើងនៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៩ នៅ តាមបណ្ដោយផ្លូវជាតិលេខ 5ចំណុចផ្លូវបទចូលទៅភូមិភ្នៀត ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យបុរស់ម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ បើតាមសាក្សីដែលឃើញហេតុការណ៍បានបញ្ជាក់ថានៅម៉ោងខាងលើគេបានឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿនមិនមានការប្រុងប្រយ័ត្នមកដល់កន្លែងកើតហេតុក៏បានជ្រុលទៅបុកម៉ូតូ1គ្រឿងទៀតពីក្រោយ បណ្ដាលឱ្យម្ចាស់ម៉ូតូជិះខាងមុខឈ្មោះ ថុង ឆុងហៃ រស់នៅភូមិភ្នៀតឃុំផ្សារស្រុកបរិបូណ៌ស្លាប់ភ្លាមភ្លាមនៅនឹងកន្លែងកើតហេតុតែម្ដង ។ ក្រោយពេលកើតហេតុក្រុមគ្រួសារសពរងគ្រោះត្រូវបានសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីរីឯវត្ថុតាងនិងជនបង្កសមត្ថកិច្ចកំពុងធ្វើការតាមនីតិវិធី ៕

 

 

មតិយោបល់