កំពង់ឆ្នាំងៈ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង
២និង៣០នាទី កំលាំងនៃអធិការដ្ឋាននិងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារឆ្នាំង បានចុះត្រួត
ពិនិត្យរដ្ឋបាល នៅចំណុចអតីតះ(សាលាចិន)ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ឈ្មោះសាន់ នី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ/សង្កាត់ កើតហេតុខាងលើកាន់ដាវដើរអុកឡុកគំរាមកំហែងប្រជាពលរដ្ឋ។
ដោយពិនិត្យនិងធ្វើតេស្ត(ទឹកនោម)ឃើញមានផ្ទុកនូវសារធាតុញៀន ព្រមទាំងដកហូតដាវ ១ដើម។
ជនសង្ស័យខាងលើក៍ជាមុខសញ្ញបែកថ្នាំទើបចេញពីពន្ធនាគារ។
បច្ចប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យ
ជំនាញតាមនីតិវិធី៕
មតិយោបល់