បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោកតាវ័យអាយុ៧៨ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអូរជ្រៅឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ១៤ឆ្នាំ(អនីតិជន)។
ករណីនេះបានកើតឡើងនៅភូមិតាផោកឃុំចង្ហាស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចង្ហាស្រុកអូរជ្រៅចាប់ឃាត់ខ្លួននៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១បន្ទាប់ពីមានបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះហើយបានបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ឯកសែសវិបុលអធិការនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថាជនសង្ស័យឈ្មោះឆុត ឆាត់ ហៅពៅបានភេទប្រុសអាយុ៧៨ឆ្នាំនៅភូមិតាផោកឃុំចង្ហាស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ចំណែកក្មេងស្រីរងគ្រោះឈ្មោះត.រ.សអាយុ១៤ឆ្នាំដោយឪពុកម្តាយទៅធ្វើការនៅប្រទេសថៃហើយរស់នៅជាមួយជីដូនចាស់ជរា។
លោកអធិការបានបញ្ជាក់ថានៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ដោយអ្នកជិតខាងឈ្មោះវឿងតឿងភេទស្រីអាយុ៥៤ឆ្នាំមើលឃើញរូបរាងក្មេងស្រីរងគ្រោះមានអាការៈខុសប្រក្រតីគាត់ក៏បានសួរនាំហើយក្មេងស្រីរងគ្រោះបាននិយាយរឿងរ៉ាវប្រាប់ថាតាឆុតឆាត់ហៅពៅបានគាត់រំលោភនាង។ក្រោយពីលឺដូច្នោះឈ្មោះវឿងតឿងបានប្តឹងមកនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចង្ហាបន្ទាប់មកសមត្ថកិច្ចបានហៅជនសង្ស័យទៅសួរនាំ។
លោកអធិការបានរៀបរាប់បញ្ជាក់ទៀតថានៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួងលោមក្មេងស្រីរងគ្រោះរំលោភមែននៅក្នុងទ្រុងមាន់ក្រោយផ្ទះរបស់ខ្លួនបានសម្រេចចំនួន០៣ដងតាំងពីអំឡុងខែឧសភាឆ្នាំ២០២១មកម្ល៉េះដោយលួងលោមឲ្យលុយនាងលើកទី១ចំនួន២០,០០០រៀល,លើកទី២ចំនួន១០,០០០រៀលនិងលើកទី៣ចំនួន២០,០០០រៀល។
លោកស្រីឧត្តមសេនីយ៍ត្រីឌីសុជាតិស្នងការរងទទួលការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថា៖ដោយផ្អែកលើបណ្តឹងក្រុមគ្រួសារក្មេងស្រីរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះឆុតឆាត់ហៅពៅបានត្រូវបានកម្លាំងនរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបញ្ជូនខ្លួនទៅសាលាដំបូខេត្តនៅរសៀលថ្ងៃទី១២ខែមិថុនាឆ្នាំ២០២១ចាត់ការតាមនីតិវិច្បាប់៕
មតិយោបល់